Views
ប្រភពរស្មីកម្ពុជា ៖ ក្នុងឱកាសជួបសំណេះសំណាលបែបប្រជាភិថុតិជាមួយកម្មករ កម្មការិនី រោងចក្រជាង ១ ម៉ឺននាក់
នៅតំបន់រោងចក្រកំបូលនាកាលពីម្សិលមិញ សម្ដេចតេជោ បានលើកឡើងថា
“…ខ្ញុំសូមបញ្ជូនសារទៅអ្នកដែលនិយាយថា បើកាត់ទោសមេបក្សប្រឆាំង
ឬរំលាយបក្សប្រឆាំងវានឹងរំលោភទៅលើឆន្ទៈរបស់ប្រជាពលរដ្ឋ
ដែលជាអ្នកបោះឆ្នោត…ខ្ញុំសុំឲ្យសារត្រឡប់ទៅវិញ
ដើម្បីឲ្យអ្នកចងចាំឲ្យបាន…កុំបកស្រាយតាមចិត្តនឹកឃើញ…តើអ្នកមានបានគិតទេថា
នៅពេលអ្នកបានធ្វើរដ្ឋប្រហារផ្ដួលរំលំសម្ដេចព្រះនរោត្តមសីហនុ…
តើពួកអ្នកមានបានគិតអំពីឆន្ទៈរបស់ពលរដ្ឋ
ដែលបានបោះឆ្នោតសម្រាប់តំណែងព្រះប្រមុខរដ្ឋរបស់សម្ដេចព្រះនរោត្តម
សីហនុទេ?…ពួកអ្នកបានគិតអំពីឆន្ទៈរាស្ដ្រឬទេ?…ពួកអ្នកអត់បានគិតអំពីឆន្ទៈរបស់រាស្ដ្រទេ….អ្នកគិតតែអំពីបញ្ហាថា
សម្ដេចព្រះនរោត្តម សីហនុ ដឹកនាំផ្ដាច់ការ
ឬធ្វើនេះធ្វើនោះក្នុងពេលដែលព្រះអង្គមិនបានធ្វើអ្វីខុសនោះទេ…ដើម្បីបម្រើឲ្យសង្គ្រាមនៅវៀតណាម
អ្នកត្រូវកាន់កាប់កម្ពុជាហើយដោយសារសម្ដេចព្រះនរោត្តម សីហនុ
មិនធ្វើតាមបំណងរបស់អ្នក អ្នកក៏ចាប់ផ្ដើមផ្ដួល សម្ដេចព្រះនរោត្តម
សីហនុ ដោយមិនបានគិតអំពី ឆន្ទៈរបស់រាស្ដ្រ ដែលបានគាំទ្រ
ហើយថ្វាយអំណាចចំពោះព្រះអង្គ ជាព្រះប្រមុខរដ្ឋអស់មួយជីវិត
ទៀតផង…”។
សម្ដេចបានបន្ដថា “…កន្លងទៅនៅកម្ពុជា នៅពេលដែលអ្នកបានស្រែកថា ហ៊ុន
សែន អើយចុះចេញទៅ អ្នកបានគិតអំពីឆន្ទៈរាស្ដ្រ
ដែលបានបោះឆ្នោតដោយសំឡេងភាគច្រើនលើសលប់ ឲ្យគណបក្សប្រជាជន ឲ្យហ៊ុន
សែនធ្វើជានាយករដ្ឋមន្ដ្រីឬទេ?…នេះជារឿងដែលអ្នកត្រូវគិត
ហើយសុំអ្នកកុំគេចវេស ថារឿងហ្នឹងរឿងចាស់…តែរឿងចាស់
រឿងថ្មីវាដូចគ្នា…កុំធ្វើជាឡូហ្ស៊ិក របស់ពួកឆ្កួត…”។
ជាមួយគ្នានេះ សម្ដេចក៏បានលើកឡើងពីអតីតកាលរបស់សហរដ្ឋអាមេរិក
ដែលកន្លងទៅបានទម្លាក់ លោកនិចសុន ចេញពីតំណែង
ហេតុអ្វីបានគេមិនគិតឆន្ទៈរាស្ត្រ ដែលបោះឆ្នោត ឲ្យនិចសុន
ធ្វើប្រធានាធិបតី។
ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវឲ្យអ្នកវិភាគ និងអ្នកច្បាប់ទាំងឡាយ
មុននឹងធ្វើអត្ថាធិប្បាយ ត្រូវមើលឲ្យបានច្បាស់លើបញ្ហានេះ។
សម្ដេចក៏បានបញ្ជាក់ ក្នុងន័យទៅកាន់បក្សប្រឆាំងថា បើមិនបានធ្វើខុស
គ្មានអ្នកណាគេធ្វើអីទេហើយបើមានការចោទប្រកាន់ បកស្រាយមក
រកមេធាវីល្អមក ដើម្បីដោះស្រាយ៕
Pdach Kar
Wednesday, October 18, 2017