Views
នៅរសៀលថ្ងៃទី ១៦ តុលាម្សិលមិញ លោកទៀ បាញ់ ដែលមានវោហារល្បីខាងវាយបំបាក់ធ្មេញនោះបានប្រកាសថា គណបក្សប្រឆាំងនឹងត្រូវរំលាយនៅពេលខាងមុខ ហើយកងទ័ពត្រៀមបាញ់សម្លាប់ខ្មែរទាំងឡាយណា ដែលតវ៉ារឿងការរំលាយនោះ ព្រោះមានចេតនាផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ការប្រកាសបែបនេះទំនងជាសារគំរាមកំហែងមួយដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលប្រុងនឹងធ្វើបាតុកម្មប្រឆាំងការរំលាយគណបក្សបក្សសង្គ្រោះជាតិ ។
លោកទៀ បាញ់ ក៏បានអំពាវនាវដល់មេអង្គភាពទាំងអស់ត្រៀមខ្លួនបាញ់សម្លាប់ពលរដ្ឋខ្មែរដើម្បីជួយទប់ទល់អំណាចផ្តាច់ការបច្ចុប្បន្ន ហើយថា បើរាជរដ្ឋាភិបាលហ៊ានចាប់ដល់ទៅប្រធានគណបក្សប្រឆាំងទៅហើយ រឿងការបាញ់សម្លាប់ពលរដ្ឋខ្លួនឯងនឹងមិនបង្អែរបង្អង់ដៃឡើយ ។
តាំងពីការបោះឆ្នោត ២០១៣ មក គណបក្សប្រជាជនបានព្យាយាមបំបែកបំបាក់លោក សម រង្សី និង លោក កឹម សុខា ប៉ុន្តែសន្ទុះគាំទ្រពីពលរដ្ឋនៅតែកើនឡើង ជាពិសេស នៅកំឡុងបោះឆ្នោតឃុំ សង្កាត់ ២០១៧ កន្លងមក
ដោយមើលឃើញចរន្តប្រជាប្រិយភាពរបស់គណបក្សសង្រ្គោះជាតិកើនឡើងឥតឈប់និងដឹង
លទ្ធផលនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌នៅឆ្នាំ ២០១៨ ខាងមុខ សម្តេចតេជោក៏បែកស្លុយចាប់លោកកឹម សុខា ដាក់ពន្ធនាគារក្រោមបទចោទថាក្បត់ជាតិ ហើយប្រើឲ្យក្រសួងមហាផ្ទៃប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សសង្គ្រោះជាតិ និង ចុងក្រោយ ក៏កែប្រែច្បាប់បោះឆ្នោតតែម្នាក់ឯងដើម្បីប្លន់អាសនៈគណបក្សប្រឆាំងទៅចែកឲ្យគណបក្សផ្សេង ។
អ្នកតាមដានស្ថានការណ៍សង្គម លោក
មាស នី ធ្លាប់បានប៉ាន់ប្រមាណមើលថា បើមានការតវ៉ា ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កងទ័ពនឹងចេញបង្ក្រាបជួយការពារអំណាចខុសច្បាប់នេះ ពេលនោះ ចលាចលសង្គមនឹងកើតឡើង ហើយរដ្ឋាភិបាលនឹងប្រកាសភាពអាសន្ន ធ្វើរដ្ឋប្រហារយោធា ហើយពេលនោះអាចនឹងមិនមានការបោះឆ្នោត ឬ ពន្យារពេលបោះឆ្នោត ដូចនៅប្រទេសថៃក៏ថាបាន ។ ប៉ុន្តែលោកថា នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ៕
Pdach Kar
Tuesday, October 17, 2017