Views
សហរដ្ឋអាមេរិកដើរតួនាទីយ៉ាងសំខាន់ក្នុងការសាបព្រោះលទ្ធិប្រជាធិបតេយ្យ ហើយជារដ្ឋភាគី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ពោលគឺ អាមេរិកជួយត្រួសត្រាយផ្លូវប្រជាធិបតេយ្យ ដល់ប្រទេសខ្មែរ ព្រមទាំងជួយអភិវឌ្ឍសេដ្ឋកិច្ចខ្មែរតាមរយៈគម្រោងជាច្រើន និង អនុគ្រោះពន្ធនាំចូលសំលៀកបំពាក់ពីកម្ពុជា ហើយពេលនេះអាមេរិកចេញមុខម្តងហើយម្តងទៀតដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលសឹងផុតរលត់ដង្ហើមដោយរបបផ្តាច់ការ ។
រឿងការអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតជាឯកតោភាគីរបស់បក្សប្រជាជនកម្ពុជានេះ
សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ភ្លាម ៗ ឲ្យដោះលែងលោក កឹម សុខា ដែលអ្នកវិភាគទាំងឡាយមើលឃើញថា ជាចំណុចព្រមានចុងក្រោយរបស់សហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលកម្ពុជា ហើយខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ទាំងស្រុង ដូចខាងក្រោម ៖
សេចក្តីថ្លែងការណ៍ព័ត៌មាន
អ្នកនាំពាក្យក្រសួងការបរទេស
Heather Nauert
វ៉ាស៊ិនតោន ឌីស៉ី
១៦ តុលា ២០១៧
“វិសោធនកម្មច្បាប់បោះឆ្នោតកម្ពុជា”
យើងព្រួយបារម្ភយ៉ាងខ្លាំងការដែលរដ្ឋសភាកម្ពុជាអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតកម្ពុជានៅថ្ងៃនេះ ។ បើត្រូវបានផ្តល់សច្ចាប័ន
វិសោធនកម្មទាំងនេះក៏ស៊ីចង្វាក់គ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ
ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ (CNRP)
អាចនឹងដកហូតសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ
ក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៣ និងឆ្នាំ ២០១៧ ។
ការប្រកួតប្រជែងពិតប្រាកដមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យ
និងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ ២០១៨។ ប្រវត្ដិសាស្ដ្របញ្ជាក់ថា
ការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់ច្រើនតែនាំឱ្យកើតអស្ថិរភាពយូរអង្វែង ។
យើងជំរុញឱ្យមន្រ្តីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃចំណាត់ការថ្មីៗរបស់ពួកគេឡើងវិញ។
យើងសូមស្នើជាថ្មីម្តងទៀតឱ្យដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីពន្ធនាគារ ៕
ប្រភព :
Chantha Muth
Pdach Kar
Tuesday, October 17, 2017