Views
លោក ប្រាក់ សុខុន ដែលជារដ្ឋមន្រ្តីការបរទេសបានអះអាងថា
ការវាយតម្លៃអំពីស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
គឺ ប្រែប្រួលទៅតាមការញុះញុងរបស់មហាអំណាចខ្លះ
ក៏ដូចជាអង្គការអន្តរជាតិធំៗ
ដែលកម្មវិធីរបស់ខ្លួនមិនមានអព្យាក្រឹត្យភាពនយោបាយ។
លោកបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«
បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យត្រូវបានគេលើកឡើង
នៅពេលដែលហុចផលប្រយោជន៍ជាក់លាក់ទៅដល់មហាអំណាច
និងធ្វើឲ្យមានចលនាប្រែប្រួលតែប៉ុណ្ណោះ»។
រដ្ឋាភិបាលកម្ពុជាបានទទួលរងការរិះគន់ជាអន្តរជាតិយ៉ាងធ្ងន់ធ្ងរ
ជាពិសេសសហរដ្ឋអាមេរិក
ក្រោយពេលធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ បិទសារព័ត៌មាន
និងអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខ
ជាពិសេសការចាប់ខ្លួនលោក កឹម សុខា
មេដឹកនាំក្រុមជំទាស់ពី«
បទក្បត់ជាតិ» ហើយចោទប្រកាន់ស.រ.អា
ថានៅពីក្រោយមេដឹកនាំក្រុមប្រឆាំង
ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលកាន់អំណាចផ្តាច់ការជាង ៣០ ឆ្នាំនោះ។
តែនៅឯមហាសន្និបាតអ.ស.ប
ក្រោមប្រធានបទ«ផ្តោតលើការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ
គឺការព្យាយាមធ្វើឲ្យមានសន្តិភាព
និងជីវភាពគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់រូបនៅលើផែនដីប្រកបដោយនិរន្តរភាព»នោះ
លោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានការពាររដ្ឋាភិបាលផ្តាច់ការរបស់ខ្លួននិងស្វះស្វែងរកការជឿជាក់ពីអ.ស.ប និងមហាសន្និបាតអ.ស.ប
ចំពោះស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា ។