Views
តាមប្រភពខ្សឹបខ្សៀវបែបអនាមិកនិងបើកចំហឲ្យដឹងថា កាលពីមុនពួកគេគិតថា អ្នកលក់ដូរទំនិញ អ្នកបើកហាងផ្សេង ៗ ឬ ផ្ទះសម្នាក់ សណ្ឋាគារជាដើម ជាអ្នកអព្យាក្រឹត មិនកាន់បក្សនយោបាយណាទេ ការដែលគេដាក់តាំងរូបថតសម្តេចតេជោនៅក្នុងហាង ឬ សណ្ឋាគាររបស់គេនោះ គ្រាន់តែជាឧបាយការពារជំនួញរបស់គេប៉ុណ្ណោះ ប៉ុន្តែផ្ទុយពីគំនិតនោះ ពួកអ្នកបើកហាងទាំងនោះលេងកាន់ជើងបក្សកាន់អំណាចមែនទែន យករូបថតបុរសខ្លាំងឬត្រកូលហ៊ុនតាំងក្នុងហាង ឬ សណ្ឋាគារជាគ្រឿងកាងអំណាច បន្លាចអ្នកគាំទ្របក្សនយោបាយផ្សេង ក្លាយជាវេទិកាចារកម្មឲ្យបុរសខ្លាំង តាមដានសម្លាប់ចាប់ចងអ្នកមានគំនិតផ្ទុយពីខ្លួន តួយ៉ាងដូចជា ហាង Star Mart សម្លាប់លោក បណ្ឌិត
កែម ឡី ជាដើម
ព្រោះហេតុនោះ ពលរដ្ឋមួយចំនួនចាប់ផ្តើមបែកគំនិតគិតថ្មីថា ពួកគេមិនចូលហាង ឬ សណ្ឋាគារណាដែលតាំងរូបថតបុរសខ្លាំងឬត្រកូលហ៊ុននោះទេ ព្រោះយល់ថា ជួយជ្រោមជ្រែងរបបសព្វថ្ងៃឲ្យរស់រានមានជីវិតយូរអង្វែងហើយបន្តគាបសង្កត់លើអ្នកទន់ខ្សោយតទៅទៀត ។
គំនិតនេះបានទទួលការសាទរយ៉ាងខ្លាំងពីបណ្តាញសង្គមដែលកំពុងតែផុសផុលប្រឆាំងនឹងរបបផ្តាច់ការ ។
តាមមតិយោបល់របស់ពលរដ្ឋម្នាក់ដែលហ៊ានបញ្ចេញអត្តសញ្ញាណប្រាប់ថា
ខ្ញុំសូមប្រកាសថាភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងលក់ទំនិញ ឬសណ្ឋាគារណាក៏ដោយ
បើខ្ញុំចូលទៅមានឃើញព្យួររូប ហ៊ុន សែន ឬត្រកូល ហ៊ុន សែន គឺខ្ញុំមិនហូប
មិនស្នាក់នៅ ឬទិញទំនិញឡើយ។ ខ្ញុំប្រាប់ថាខ្ញុំខ្ពើម !
ប៉ុន្តែវេបសាយផ្តាច់ការសូមលាក់អត្តសញ្ញាណរបស់គាត់ព្រោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ ។