Views
(ភ្នំពេញ)៖ មេដឹកនាំក្រុមយុវជនសម្ព័ន្ធសេនានាគ
បានអះអាងថាក្រុមលោកមិនទាន់ធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកនិងស្ថានទូតបរទេសនានានៅពេលនេះទេ ប៉ុន្តែនឹងចេញធ្វើបាតុកម្មនៅពេលណាដែលសម្តេចនាយករដ្ឋមន្រ្តីចេញបញ្ជាឲ្យធ្វើ យើងត្រៀមកម្លាំងទុកធ្វើនៅថ្ងៃទី ២៣ តុលាខាងមុខ ព្រោះថ្ងៃនោះ សម្តេចថានឹងមានការរំលាយគណបក្សសង្រ្គោះជាតិប្រសិនបើអ្នកគាំទ្រចេញមកធ្វើបដិវត្តពណ៌ដោយយកលេសថា រំលឹកថ្ងៃ ២៣ តុលា ១៩៩១ ។ ការបដិសេធនេះ
គឺបន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះថាធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកកាលពីថ្ងៃមុនដើម្បីទាមទារអោយអាមេរិកបកស្រាយរឿងលោកកឹម សុខា
ក្បត់ជាតិ ។
គណនីហ្វេសប៊ុកឈ្មោះ អ៊ីណាវកូនទេវតា ស្រលាញ់សន្តិភាព
បានសរសេរថា ” យើងផ្លាស់ប្តូរថ្ងៃធ្វើបាតុកម្ម នៅមុខស្ថានទូតអាមេរិកនៅក្រោយវិញ
សូមបងប្អូនចូលរួមទាមទារអោយអាមេរិកបកស្រាយរឿង កឹម
សុខាក្បត់ជាតិលក់ក្បាលអោយអាមេរិក”។
លោកប៉ាន់ខែម ប៊ុនថន ម្ចាស់គណនីអ៊ីណាវកូនទេវតា
ស្រលាញ់សន្តិភាពបានបដិសេធអាខោនខាងលើនេះ
ដោយលោកបញ្ជាក់ថាការធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកដោយក្រុមគាត់នឹងមិនមាននោះទេ ។ លោកបញ្ជាក់ថា”ធាតុពិតគឺមិនមានទេ
នេះគឺជាចលនាបំផុសបំផុលទុច្ចរិតដើម្បីបង្កចលាចលនៅក្នុងក្រុងរបស់យើង។
ចំពោះពួកខ្ញុំអត់មានទៅធ្វើបាតុកម្មនៅស្ថានទូតអាមេរិកទេ
វាអត់មានករណីបែបនឹងទេ។
ហើយអាខោនអ៊ីណាវកូនទេវតា
ស្រលាញ់សន្តិភាព ដែលពីមុនខ្ញុំប្រើគឺ ឈប់ប្រើយូរហើយ ហើយគេបាន
Hack យកអាខោន នឹងទៅប្រើ”៕
Pdach Kar
Wednesday, October 4, 2017