Views
ភាសាដែលសម្តេចតេជោតែងប្រើដើម្បីសង្កត់សង្កិនភាគីផ្ទុយគ្នា ដូចជា ញុះញង់ បង្កចលាចល ផ្តួលរំលំ បដិវត្តន៍ពណ៌ និង ចុងក្រោយ គឺ ក្បត់ជាតិ សុទ្ធតែជាភាសាវាយបំបែកភាគីដទៃ នៅថ្ងៃនេះ ទី ៤ តុលា ២០១៧ សម្តេចតេជោបាននិយាយថា
ការអភិវឌ្ឍរីកចម្រើននិងសមិទ្ឋផលរបស់ជាតិមកដល់ពេលនេះ
គ្មានបាតដៃបក្សបក្សប្រឆាំងនោះទេ
ហើយបើគ្មានបក្សប្រឆាំងក៏គ្មានប្រទេសហត្ថលេខីណាផ្តល់ជំនួយនិងសេពគប់ជាមួយដែរ ផ្ទុយទៅវិញ បក្សប្រឆាំងទេដែលស្នើឲ្យបរទេសនិងសហគមន៍អន្តរជាតិមានការកាត់ជំនួយ
មិនមែនទេ សម្តេច ប្រជាភិថុតិទៀតហើយ ។
សម្តេចតេជោ ដែលកាន់អំណាចជាង ៣០ ឆ្នាំ
ក៍បានរំឮកក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ថា
បក្សប្រឆាំងបានញុះញង់កម្មករឲ្យមានការធ្វើបាតុកម្មដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល
ក្នុងរូបភាពជាការធ្វើបដិវត្តពណ៌ ។
មិនទាន់មានប្រតិកម្មនៅឡើយទេពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
ជុំវិញការលើកឡើងរបស់បុរសខ្លាចការបោះឆ្នោត ហ៊ុន សែន
ដែលថ្លែងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនី
ជាង ១ ម៉ឺននាក់និងចែកលុយទិញទឹកចិត្តដើម្បីទាក់ទាញសន្លឹកឆ្នោតមកពីរោងចក្រចំនួន ១០ នៅរោងចក្រតំបន់កំបូល
ផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ខាងលើនេះ ៕