Views
កាលពីថ្ងៃមុន វេបសាយផ្តាច់ការបានចុះផ្សាយម្តងហើយអំពីទង្វើទុច្ចរិតកឹបកេងលុយកូនទាហានរបស់លោក ជូ អេង មានចំណងជើងថា ជូ អេង
អ្នកការពារជាតិមាយាទស្មុគ យកមុខកងទ័ពទៅឆាចោល ថ្ងៃនេះសូមចុះផ្សាយបន្តនូវសារទាំង ៣ ដែលមានប្រភពមកពីលោក ហុក រ៉េន ដូចតទៅ
1#កំពូលអ្នកឆបោកប្រចាំទ័ពឆ័ត្រយោងពិសេស៩១១៖ យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលត្រូវលោក ជូ អេង ហៅសម្ដេច ជូ អេង នៅអង្គភាព៩១១ បោកថា លោក ជូ អេង ជ្រើសរើសកងទ័ពដោយយកបោកលុយម្នាក់ៗ ២ពាន់ដុល្លាទៅ ៣ ពាន់ដុល្លា ដោយសន្យាថានឹង បញ្ជូនឲ្យទៅរៀននៅប្រទេសចិន។ តែកាពិតលោក ជូ អេង យកលុយហើយ បញ្ជូនទាហានទាំង នោះឲ្យទៅធ្វើសំណង់ទៅវិញ អ្នកទ្រាំមិនបានរត់ចោល ជូ អេង ស៊ីលុយដាច់។
ហើយឈ្មោះទាហាននៅ ៩១១ ជាន់គ្នាពេលបើកប្រាក់ខែម្ដងៗ (ឈ្មោះស្ទួន) មិនដែលបានគ្រប់ ចំនួននោះទេ ហើយស៊ីលើស៊ីក្រោមប្រាក់ខែទាហានថែមទៀតផង។ ប្រភពបន្តថា បុគ្គល ជូ អេង នេះពូកែអែបអបឡេមឡឹមនិងលោក ចាប ភក្ដី ប្រធានអង្គភាព ៩១១ ណាស់ ។ សូមសម្ដេចតេជោនាយករដ្ឋមន្ត្រីសើុបអង្កេតពីបុគ្គលឈ្មោះ ជូ អេង និងអង្គភាព៩១១នេះផង កុំឲ្យខូចឈ្មោះកងទ័ពជាតិ។
2#នេះជាសកម្មភាពដែលលោក ជូ អេង បង្ខំឲ្យទាហានឆ័ត្រយោង៩១១ ធ្វើការសំណង់ដូចទាសករ មិនតែប៉ុណ្ណោះទាហានទាំងនោះបើកប្រាក់ខែមិនដែលបានគ្រប់ចំនួនទេ!។ ថវិកាសាងសង់អាគារគឺជាលុយជំនួយ តែលោក ជូ អេង ត្រូវបង្ខំឲ្យទាហានធ្វើ ដោយទាហានទាំង នោះសុទ្ធតែលោកឆបោកដោយយកលុយម្នាក់ៗ ២ពាន់ ទៅ ៣ពាន់ដុល្លារ សន្យាថានិងបញ្ជូនពួក គាត់ទៅរៀននៅប្រទេសចិន ទាហានណាទ្រាំមិនបានរត់ចោល លុយ ជូ អេង ស៊ីដាច់ ។
ប្រភពបានបន្ថែមថានៅអង្គភាព ៩១១ នេះ ទាហាមានឈ្មោះស្ទួនពេលបើកប្រាក់ខែម្ដងៗវិលមុខណាស់ ហើយកាត់ប្រាក់ខែពួកគាត់ បើកមិនដែលគ្រប់ចំនួនម្ដងណាទេ ទាហាននៅ ៩១១ដូចជាទាសកររបស់លោក ជូ អេង ចឹង ។ សូមសម្ដេចនាយករដ្ឋមន្ត្រីបញ្ជូនមន្ត្រីជំនាញទៅសើុបអង្កេតនៅអង្គភាព៩១១នោះផង។
3#ប្រភពព័ត៌មានពីកងទ័ពឆ័ត្រយោងពិសេស ៩១១ បានឲ្យដឹងថា លោក ចាប ភក្ដី និងលោក ជូ អេងប្រើកងទ័ពសង់ផ្ទះសំណាក់ក្នុងដីបន្ទាយទាហាន ៩១១ ដែលផ្ទះសំណាក់នេះជារបស់លោក ចាប ភក្ដី ប្រអង្គភាពដែលនិងត្រូវរើចេញទៅឪរ៉ាល់នៅឆ្នាំ ២០១៩ កងទ័ពឆ័ត្រយោង ៩១១ គឺជាកញ្ជះដាច់ថ្លៃរបស់លោក ចាប ភក្ដី និងលោក ជូ អេង ដោយបង្ខំឲ្យកងទ័ពទាំងអស់ធ្វើសំណង់ សង់ផ្ទះឲ្យលោកនៅខេត្តកំពង់ចាម។ ហើយទាហានទាំងនោះ បើមិនមកធ្វើសំណង់ទេត្រូវកាត់ លុយមួយថ្ងៃ ៥ ម៉ឺនរៀល សម្រាប់ថ្ងៃអាទិត្យធ្វើកន្លះថ្ងៃ បើមិនមកធ្វើគឺកាត់លុយ ៣ ម៉ឺនរៀល ថែមទៀត ។ កងទ័ព ៩១១ ក្រោមកាដឹកនាំរបស់លោក ចាប ភក្ដី និងលោក ជូ អេង វេទនាណាស់ ទាំងនៅភ្នំពេញនិងនៅឪរ៉ាល់ ដូច្នេះទាហាន ៩១១ ស្នើសុំសម្ដេចនាយករដ្ឋមន្ត្រីជួយពួកគាត់ផង ដោយសារតែលោកចាប ភក្ដីនិង ជូ អេង បង្ខំឲ្យពួកគាត់ធ្វើការបម្រើបុគ្គលទាំង ២ នាក់នេះ ជាពិសេសប្រាក់ខែបើក មិនដែលបាន គ្រប់ទេ ដោយលោក ជូ អេង និងខាងហិរញ្ញវត្ថុឃុបឃិតគ្នា ស៊ីលើស៊ីក្រោម ពួកគាត់រស់នៅវេទនា ណាស់។ ខាងយើងខ្គុំមិនអាចទាកទងទៅលោក ចាប ភក្ដី និងលោកជូ អេងបំភ្លឺករណីេនេះ បាននៅឡើយទេ ៕
Pdach Kar
Wednesday, October 4, 2017