Views
និយាយពីរឿងយសសក្តិ តំណែង ឬ ផ្កាយនៅស្រុករំដួលក្រោមរបបតេជោ បើចង់ឡើងធំ ត្រូវសំឡឹងមើលខ្សែដែលត្រូវតោងឡើង បើខ្សែតូចរខេករខាកទេ ឡើងមិនរួចឡើយ បើឡើងបាន ក៏មិនយូរដែរ នឹងធ្លាក់ក្តុកមកវិញនៅពេលមិនយូរ ប៉ុន្តែបើខ្សែក្រាស់ទាំងមានដុល្លារផ្អឹបភ្ជាប់នឹងខ្សែទៀតនោះ ឡើងបានស្រួលងាយដូចបកចែក មិនបាច់រៀនទាហាននាំឲ្យនឿយហត់ពេកទេ អ្នករៀនច្រើនដឹងតែដេកចាំ ចាំចេកសិនចុះ ទម្រាំខ្សែស្រឡាយក្រាស់រលំរលាយសិន ទាំងត្រូវចេះហៃអើដើរតាមតោងដៃតោងជើងវាយអែបស៊ីអបខ្លះ ៗ ផង ពុំនោះទេ ខ្សែតូចនោះនឹងរបូតទៅវិញទៀត ព្រោះសម្តេចតេជោនិយមភាសិតថា
សាច់ឯងមិនសមឡើងធំ ឯសាច់ខ្ញុំបានសមឡើងធំអស់ទាស់ ។
សម្តេចតេជោកំពុងត្រៀមទាយាទស្នងអំណាច មិនអាចមានគូប្រជែងបានទេ ពោលគឺ កូនសម្តេចហាមផ្តាច់មានគូប្រជែង អ្នកប្រជែងកូនសម្តេចប្រៀបបាននឹងសត្រូវដែលប្លន់សម្បត្តិទាយាទ ។
តាមវេបសាយ
cambodiasymbolofchange.com បានចុះផ្សាយថា
(ទីក្រុងប៉ារីស) ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ
នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិពីថ្នាក់ឧត្តមសេនីយ៍ត្រី ដល់ឧត្តមសេនីយ៍ឯក ជូននាយទាហាន
នៃកងយោធពលខេរភូមិន្ទចំនួន ២៨ រូប។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៦
ខែតុលា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ។
យោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ
ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ជូនដល់នាយទាហាន ៥ រូប ថ្នាក់ឧត្តមសេនីយ៍ទោ
(ផ្កាយ២) ជូនដល់នាយទាហាន ១២ រូប និងថ្នាក់ឧត្តមសេនីយត្រី (ផ្កាយ១)
ចំនួន ១១ រូប។
ក្នុងព្រះរាជក្រឹត្យនេះដែរ ឃើញមានឈ្មោះកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន គឺលោក
ហ៊ុន ម៉ានិត ដែលទើបតែត្រូវបានតែងតាំងជានាយករងខុទ្ទកាល័យឪពុក
ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ
ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រៅពីមានតួនាទីជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី
លោក ហ៊ុន ម៉ានិត
បច្ចុប្បន្នកំពុងតែកាន់តំណែងដ៏សំខាន់ចំនួនពីរទ៍ៀតគឺជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ
និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ
នៃគណៈកម្មាធិការកណ្ដាលនៃគណបក្សកាន់ប្រជាជនកម្ពុជា ។
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យខាងក្រោមនេះ៖
ប្រភព :
cambodiasymbolofchange
Pdach Kar
Saturday, October 7, 2017