Views
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានចោទប្រកាន់គណបក្សប្រឆាំងជាថ្មីទៀតថា
បក្សនេះមានការចាត់តាំងយ៉ាងត្រឹមត្រូវ
ក្នុងការផ្ដល់រំលំរដ្ឋាភិបាល ក្រោយមានបាតុកម្មដ៏ធំនៅឆ្នាំ២០១៣។
លោក ហ៊ុន សែន បានហៅចលនាតវ៉ាក្រោយការបោះឆ្នោត នៅពេលនោះថា
ជាចលនាបដិវត្តពណ៌ ដែលរៀបចំឡើងដោយបក្សប្រឆាំង
ក្រោមហេតុផលលក្ខខណ្ឌការងារ។
គណបក្សប្រឆាំង នៅរក្សាជំហរស្ងប់ស្ងាត់នៅឡើយ
ជុំវិញប្រតិកម្មជាថ្មីទៀត របស់លោក ហ៊ុន សេន
នៅពេលនេះខណៈមន្ត្រីក្នុងជួរគណបក្សស្ទើរពាក់កណ្ដាលនៃបក្សសង្គ្រោះជាតិ
ត្រូវគេរាយការណ៍មកថា បានភៀសខ្លួនទៅក្រៅប្រទេស
គេចចេញពីចាប់ខ្លួន គាប់សង្កាត់ និងធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាល។
ប្រធានគណបក្សកាន់អំណាច បានប្រកាសជាថ្មីទៀត
ដោយបន្តចោទប្រកាន់បក្សប្រឆាំងថា មានគម្រោងផ្ដួលរំលំរដ្ឋាភិបាល។
ការអះអាងដូចនេះរបស់លោក ហ៊ុន សែន
ធ្វើឡើងនៅចំពោះមុខកម្មកររាប់ពាន់នាក់ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ
ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី ៤ ខែ តុលា។ លោកនាយករដ្ឋមន្ត្រី
បានចាត់ទុកបាតុកម្មដែលមានការចូលរួមជាមួយកម្មករ
នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីឆ្នាំ២០១៣
គឺប្រាកដណាស់ មានការចាត់តាំងមួយដ៏ត្រឹមត្រូវ
ក្នុងការកម្ចាត់រដ្ឋាភិបាលរបស់លោក ដោយកម្លាំងមហាជន។
ប្រធានគណបក្សសង្គ្រោះជាតិ នៅពេលនេះ
ក្រៅពីត្រូវរង់ការចោទប្រកាន់ថា ក្បត់ជាតិហើយ
លោកនៅត្រូវរង់ការប្រកាន់នូវបណ្ដឹងមួយផ្សេងទៀត
គឺអំពើហិង្សានៅផ្លូវវ៉េងស្រេង ដែលបានប្រព្រឹត្តិកាលពីឆ្នាំ២០១៣។
នៅក្រោយការចាប់ខ្លួន
មេបក្សប្រឆាំងកាលពីថ្ងៃទី៣ ខែកញ្ញា ភ្លាម លោក ហ៊ុន សែន បានចោទថា
លោក កឹម សុខា និងអ្នកពាក់ព័ន្ធផ្សេងទៀត របស់បក្សនេះ
ត្រូវទទួលខុសត្រូវក្នុងការស្លាប់មនុស្ស ក្នុងអំពើហិង្សា កាលពីជិត
៥ឆ្នាំមុននោះ។
បើទោះជាបែបណា មន្ត្រីគណបក្សប្រឆាំង
ធ្លាប់ច្រានចោលការចោទប្រកាន់នេះរួចមកហើយ។ ជាងនេះទៀត
បក្សប្រឆាំងចាត់ទុកថា រដ្ឋាភិបាលទៅវិញទេ ដែលជាអ្នកទទួលខុសត្រូវ
ទៅលើការបង្ក្រាបកម្មករ ចាប់មនុស្សដាក់ពន្ធនាគារ
និងធ្វើឲ្យកម្មករផ្សេងទៀត ត្រូវបាត់ខ្លួនរហូតមកដល់ពេលនេះ។
យ៉ាងនេះក្ដីលោក ហ៊ុន សែន
នៅតែអះអាងពីភាពស្អាតស្អំ និងថ្លែងការពារជំហររដ្ឋាភិបាលថា
បក្សប្រឆាំងតែងបង្កភាពស្មុគស្មាញមកឲ្យសង្គមជានិច្ច
និងមិនដែលរកដែលផលប្រយោជន៍ណាមួយ សម្រាប់កម្មកររោងចក្រនោះឡើយ។
មិនតែប៉ុណ្ណោះ
ជាញឹកញាប់បក្សប្រឆាំងតែងបង្កការរំខានចំពោះការរីកលូតលាស់ខាងផ្នែកសេដ្ឋកិច្ចជាដរាប។
អាស៊ីសេរី
ពុំអាចសុំប្រតិកម្មជុំវិញការចោទប្រកាន់របស់លោក ហ៊ុន សែន
នេះបានទេពីមន្ត្រីគណបក្សប្រឆាំង នៅថ្ងៃទី៤ ខែតុលា។
ផ្ទុយពីជំហររបស់ប្រធានគណបក្សប្រជាជនកម្ពុជា
និងជានាយករដ្ឋមន្ត្រីនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាល រកឃើញថា
អំពើហិង្សា ក្រោយការបោះឆ្នោតនោះ អ្នកទទួលត្រូវខុសត្រូវ
ចំពោះការបាត់បង់អាយុជីវិតមនុស្ស ការបង្ក្រាបពីកម្លាំងនគរបាល
រហូតក្លាយជាជនពិការ និងមានអ្នកខ្លះត្រូវបាត់ខ្លួនផង
គឺជាបន្ទុករបស់រដ្ឋាភិបាល។
ក្រោយបង្ក្រាបបាតុកម្មនៅផ្លូវវ៉េងស្រេង
និងនៅទីលានប្រជាធិបតេយ្យ ក្នុងថ្ងៃតែមួយ បានជោគជ័យនោះ ក្រោយមកលោក
ហ៊ុន សែន ធ្លាប់ថ្លែងដោយមោទនភាពថា
កម្លាំងដែលបញ្ជាឲ្យចុះប្រតិបត្តិការទាំងអស់
មិនមានអ្នកណាអាចធ្វើបាន
ក្រៅពីលោកជាអ្នកបញ្ជាដោយផ្ទាល់នោះទេ។
អ្នកវិភាគនយោបាយ ធ្លាប់លើកឡើងថា
បាតុកម្មនៅផ្លូវវ៉េងស្រេង គឺផ្ទុះឡើងគាប់ជួន គណបក្សបក្សប្រឆាំង
ធ្វើយុទ្ធនាការទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីឆ្នាំ២០១៣៕
វីដេអូឯកសារព្រឹត្តិការណ៍បាញ់បង្ក្រាបកម្មករ និងអ្នកតវ៉ាទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
អស់រយៈពេលជិត ៤ ឆ្នាំហើយនៃការបាញ់សម្លាប់កម្មករ តែ អាជ្ញាធរនៅតែមិនទាន់បានចាប់អ្នកបាញ់សម្លាប់កម្មករ និងអ្នកបញ្ជាមកដាក់ទោសតាមច្បាប់នៅឡើយ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនិងក្រុមគ្រួសារ ។
Posted by Pdachkar on Thursday, 5 October 2017
Pdach Kar
Wednesday, October 4, 2017