Views
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)
ប្រតិកម្មថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កំពុងដឹកនាំប្រទេសដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីប្រែក្លាយជាប្រទេសដែលពុំឲ្យមានការរិះគន់ទាល់តែសោះ ។
នាយកអង្គការលើកលែងទោសអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក លោក ហ្យេម ហ្គូម៉េ (James Gomez)
បានអះអាងកាលពីថ្ងៃសុក្រ ទី៦
ខែតុលា ថា
កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខ គឺបង្ហាញយ៉ាងច្បាស់អំពីទង្វើក្ដោបក្ដាប់អំណាចដោយឥតលាក់លៀមរបស់លោក ហ៊ុន សែន
និងការបង្កើនសកម្មភាពបង្ក្រាបគ្រប់បែបយ៉ាងរបស់អាជ្ញាធរមានសមត្ថកិច្ច។
លោក James Gomez
បន្តថា សហគមន៍អន្តរជាតិ មិនអាចនៅស្ងៀម ដោយគ្រាន់តែក្រឡេកមើលស្ថានការណ៍ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដូច្នេះទេ ប្រទេសធំៗដែលជាម្ចាស់ជំនួយ ត្រូវដាក់គំនាប ដល់រដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់ នូវការធ្វើទុក្ខបុកម្នេញដល់ក្រុមប្រឆាំង
និងត្រូវគោរពសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ៕
ប្រភព :
អាស៊ីសេរី