Views
ភរិយារបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន
បានវិលត្រឡប់មកកាន់ប្រទេសបារាំងវិញហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា
ឆ្នាំ២០១៧ ដើម្បី
ព្យាបាលជំងឺមហារីក ស្បូន និង មហារីកឆ្អឹងកង.ក
(ផ្នែកខាងក្រោយ) របស់លោកស្រី នៅមន្ទីរពេទ្យយោធាបារាំង Val-de-Grâce Army
Training Hospital ។ ស្ថានភាពជំងឺរបស់លោកស្រី ហាក់ធ្ងន់ធ្ងរជាងមុន និងមានសុខភាពខ្សោយជាងមុន។
កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី ប៊ុន
រ៉ានី ហ៊ុនសែន ត្រូវបានបញ្ជូនទៅព្យាបាល នៅប្រទេសបារាំង ម្តងរួចមកហើយ
ដោយលាក់កំបាំង តាមជើងយន្តហោះ ចុះសំចតនៅប្រទេសស៊ី្វស រួចយន្តយោធាបារាំង
ទៅទទួលមកព្យាបាល នៅមន្ទីរពេទ្យយោធានោះ។ ការវិលត្រឡប់មកព្យាបាលជំងឺលើកនេះ
លោកស្រី ចុះសំចតយន្តហោះ នៅប្រទេសស៊ី្វស ដដែល។
តាមដំណឹងមកថា លោកស្រី បានវិលត្រឡប់ទៅកម្ពុជាម្តងហើយ
ក្រោយពេលក្រុមគ្រូពេទ្យ ពិនិត្យពីស្ថានភាពជំងឺ និងផ្តល់ថ្នាំលេប សម្រាប់ ៣
ខែ។ លោកស្រី បានត្រឡប់ទៅកម្ពុជា កាលពីថ្ងៃចន្ទ ទី០២ ខែតុលា
ដើម្បីទៅទទួលព្រះមហាក្សត្រ នរោត្តម សីហមុនី
ក្នុងការយាងត្រឡប់ពីក្រុងប៉េកាំង មកកម្ពុជា នៅល្ងាចថ្ងៃទី ០៤ តុលា។
មន្រ្តីជិតស្និទ្ធរបស់លោកស្រី ប៊ុន រ៉ានី បានឲ្យដឹងថា
លោកស្រីមានអាការៈប្រែប្រួលធ្ងន់ធ្ងរ បន្ទាប់ពីទៅទទួលព្រះមហាក្សត្រ
ដោយមានប្រតិកម្មថ្នាំពេទ្យ (Reaction) លេបហើយក្អួតចង្អោ
និងទទួលអាហារមិនបាន។
ក្រុមគ្រួពេទ្យ និងក្រុមគ្រួសារ បានទូរស័ព្ទទាក់ទងបន្ទាន់
ទៅកាន់មន្ទីរពេទ្យបារាំង ដើម្បីបញ្ជាក់ពីស្ថានភាពជំងឺរើឡើងវិញរបស់លោកស្រី។
រួចហើយ នៅថ្ងៃទី០៥ ខែតុលា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន
ក៏ត្រូវបានបញ្ជូនមកពិនិត្យព្យាបាលឡើងវីញ នៅមន្ទីរពេទ្យយោធារបស់ បារាំងខាងលើ។
ខណៈពេលលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ទៅព្យាបាលជំងឺតាមផ្លូវរដ្ឋ
នៅប្រទេសបារាំងនោះ លោក ហ៊ុន សែន ក៏ទៅទស្សនកិច្ចផ្លូវការ នៅប្រទេស ព្រុយនេ
ផងដែរ។ ហើយម្យ៉ាងទៀត មួយរយៈនេះ លោក ហ៊ុន សែន ក្រពុលមុខយ៉ាងសម្បើម
ធ្វើទុក្ខបុកម្នេញបក្សប្រឆាំង, ចាប់ឃុំខ្លួនលោក កឹម សុខា
មេដឹកនាំបក្សប្រឆាំង, បិទអង្គការអាមេរិក NDI និង
បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលធ្វើឲ្យមានការថ្កោលទោសធ្ងន់ៗ
ពីសហគមន៍ជាតិ និងអន្តរជាតិ អាមេរិក អឺរ៉ុប និងអង្គការសហប្រជាតិផង៕
(អត្ថបទដោយ នគរ) /០៨ តុលា ២០១៧
ប្រភព :
cwcicambodia
Pdach Kar
Saturday, October 7, 2017