Views
ភ្នំពេញៈ លោកស្រី មូរ សុខហួ
អនុប្រធានគណបក្សសង្គ្រោះជាតិនិងជាតំណាងរាស្ត្រគណបក្សប្រឆាំង
នៅថ្ងៃអង្គារទី ៣ ខែតុលានេះ
បានកំពុងចូលរួមនូវកំណើនបញ្ជីឈ្មោះនៃមន្ត្រីបក្សនេះ
ក្នុងការជ្រើសរើសដំណើរចាកចេញទៅក្រៅប្រទេសជាបន្តបន្ទាប់
ក្រោយមានការប្រាប់ឲ្យដឹងមុនពីគម្រោងរបស់អាជ្ញាធរកម្ពុជាក្នុងការចាប់ខ្លួនលោកស្រី
ក្រោយពេលដែលនាយករដ្ឋមន្ត្រីគំរាមចាប់ «ក្រុមឧទ្ទាម» និង
«ខ្ញុំបម្រើបរទេស»។
លោកស្រីសុខហួ បានចាកចេញពីភ្នំពេញកាលពីព្រឹកមិញ
បន្ទាប់ពីមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានប្រាប់គាត់ ថា
លោកស្រីអាចនឹងប្រឈមការចាប់ខ្លួននៅសប្តាហ៍ក្រោយ
ដោយបន្ថែមទៀតថា
មានការពាក់ព័ន្ធពិតប្រាកដនឹងប្រសាសន៍លោកនាយករដ្ឋមន្ត្រីមួយថ្ងៃបន្ទាប់ពីប្រសាសន៍នាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ
ហើយនិងការចុះជួបអ្នកគាំទ្រតាមខេត្តរបស់លោកស្រីក្នុងពេល
៧ថ្ងៃចុងក្រោយនេះ។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានបង្ហើបថា
«មន្ត្រីជាន់ខ្ពស់» ដែលធ្វើ «ការអត្ថាធិប្បាយយ៉ាងព្រហើន»
នៅក្នុ្ងងខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ
ដែលទាំងនេះគឺជាខេត្តដែលលោកស្រីសុខហួ
បានធ្វើការចុះមូលដ្ឋានក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីបក្ស។
លោកស្រីថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍មុនពេលចាកចេញទៅក្រៅប្រទេសថា
៖ «ខ្ញុំបានទទួលព័ត៌មានពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា
ការចាប់ខ្លួននេះនឹងត្រូវធ្វើឡើងក្នុងសប្តាហ៍ក្រោយនេះ។
ខ្ញុំមិនអាចនិយាយប្រាប់ថាមន្ត្រីឬក្រសួងណាជាអ្នកប្រាប់ខ្ញុំទេ»។
«គាត់ (លោកនាយករដ្ឋមន្ត្រីហ៊ុនសែន)
បានធ្វើការបង្ហាញយ៉ាងច្បាស់នូវប្រសាសន៍ដែលខ្ញុំ
និងសហសេវិកពីរនាក់ទៀត និយាយនៅខេត្តទាំងបីនេះ»។
ការចាកចេញរបស់លោកស្រីមួរ សុខហួ បានដើរតាមគន្លងស្រដៀងគ្នា
នឹងតំណាងរាស្ត្រសឹងតែពាក់កណ្តាល មកគណបក្សប្រឆាំងមួយនេះ
ចាប់តាំងពីមានការចាប់ខ្លួនមេដឹកនាំរបស់ខ្លួនលោក កឹម សុខា
ដែលចោទពាក់ព័ន្ធនឹងអំពើ «ក្បត់ជាតិ»។
ជាមួយគ្នានេះដែរ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនកំពុងស្ថិតនៅក្រៅប្រទេសផងដែរ
រួមមានកូនស្រីលោក កឹម សុខា ទាំងពីររូប គឺកញ្ញា កឹម មនោវិទ្យា
និងកញ្ញា កឹម សម្មាធីតា ព្រមទាំងមេដឹកនាំយុវជននៃគណបក្សសង្គ្រោះជាតិ
លោក ហ៊ីង សុខសាន្ត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃបានថ្លែងថា
លទ្ធភាពនៃការចាប់ខ្លួនតំណាងរាស្ត្រដទៃទៀត
ស្ថិតនៅលើការស៊ើបអង្កេតរបស់តុលាការក្នុងករណីលោកកឹម សុខា
ពាក់ព័ន្ធ អំពើក្បត់ជាតិ
ហើយបានបញ្ជាក់ពីការពាក់ព័ន្ធរបស់លោកស្រីសុខហួ នឹងករណីលោក កឹម
សុខា។
លោកសុភ័គ ថ្លែងថា ៖ «ជំទាវមូរ សុខហួ គាត់បានយកបក្ស
និងខ្លួនឯងទៅទៀត គាត់ចង់ឲ្យពាក់ព័ន្ធក្នុង (ករណី)នេះ។
...(យើង)ឃើញគាត់ដើរទៅ (តាមបណ្តាខេត្ត) ក្នុងប៉ុន្មានថ្ងៃនេះ។
អ៊ីចឹងម៉ោពីខ្លួនគាត់ទេ បើខ្លួនគាត់មិនដើរ វាមិនជាប់អ្ហេ។
ដូចពូបានប្រាប់ចឹង សូមកុំឲ្យលើកបដា (រូបលោក កឹម សុខា)។
បើគាត់លើកផង អីផង វាប៉ះច្រើន»។
ប្រភព :
Phnom Penh Post