Views
មនុស្សទូទាំងនគរឆ្ងល់គ្រប់ ៗគ្នាថា ហេតុអីបានជាបុរសខ្លាំងនៃកម្ពុជាហ៊ានធ្វើនេះហ៊ានធ្វើនោះតាមតែផែនការខ្លួនដោយឥតអៀនខ្មាស ទោះបីការធ្វើនោះខុសច្បាប់ជាតិ ឬ អន្តរជាតិក៏ដោយ ក៏បុរសខ្លាំងមិនខ្វល់អ្វីទាំងអស់ សំខាន់បំផុត គឺ បុរសខ្លាំងត្រូវតែធ្វើតាមផែនការរបស់ខ្លួនដើម្បីសម្រេចបំណង គឺ ការក្រាញអំណាចឲ្យបានយូរបំផុតតាមដែលអាចក្រាញននៀលទៅបាន
ទោះជាយ៉ាងណាក៏ដោយ ព្រោះតែឥទ្ធិពលនៃប្រជាប្រិយភាពរបស់ភាគីប្រឆាំង ផែនការសម្ងាត់ទាំងអម្បាលម៉ានរបស់បុរសខ្លាំងត្រូវបានបញ្ចេញឲ្យសាធារណជនដឹងឮជាហូរហែ ដូចករណីរឿងផែនការបុរសខ្លាំងជួលក្រុមហ៊ុនបរទេសឲ្យជួយស្ទង់មតិពលរដ្ឋរឿងការបោះឆ្នោត ២០១៧-២០១៨ ខាងមុខ ពលរដ្ឋភាគច្រើនដែលឆ្លើយតាមសំណួរចោទសួរថាពួកគេគាំទ្រនិងបោះឆ្នោតជូនបក្សសង្រ្គោះជាតិទោះបីមានប្រធានបក្ស ឬ គ្មានក៏ដោយ លុះដឹងថារាស្រ្តខ្មែរបោះឆ្នោតផ្លាស់ប្តូរបក្សខ្លួនដូច្នោះ បុរសខ្លាំងក៏ក្រពុលមុខ លេងល្បែងខ្លាំង ៗ ដាក់មេបក្សសង្រ្គោះជាតិដោយចាប់ដាក់គុកលោក កឹម សុខា ដើម្បីបំបាត់ក្បាលម៉ាស៊ីនបក្ស
ប៉ុន្តែពលរដ្ឋនៅតែមិនខ្លាចទៀត បុរសខ្លាំងក៏តាំងផ្តើមលេងល្បែងជាតិនិយមជាមួយអាមេរិក ដើម្បីចង់បង្ហាញពលរដ្ឋថា ខ្លួនជាអ្នកជាតិនិយម ហើយថ្មី ៗ នេះបុរសខ្លាំងបានបញ្ចេញកូនអុក ២ គ្រាប់ដើម្បីគំរាមកំហែងបក្សសង្រ្គោះជាតិ គឺ លោក ពេជ្រ ស្រស់ និង ព្រះអង្គម្ចាស់រណឫទ្ធិ ឲ្យដើរតួនាទីជាឈ្នាន់ដើម្បីរំលាយបក្សសង្រ្គោះជាតិ អ្នកច្បាប់ភាគច្រើននិយាយថា គណបក្សមួយមិនអាចរំលាយគណបក្សមួយទៀតបានទេ ទាល់តែក្រសួងមហាផ្ទៃទើបអាចស្នើរំលាយបាន ទាំងក្រសួងមហាផ្ទៃក៏នៅចំណុះរដ្ឋាភិបាល បើហ៊ាន នឹងរងបទចោទពីអ្នកគាំទ្របក្សសង្រ្គោះជាតិ និង អន្តរជាតិថាជារឿងនយោបាយ សរុបទៅ មិនអាចទៅរួច លទ្ធផលដែលទទួលបានមានតែដុនដាបទៅ សំឡេងគាំទ្រមិនបានកើនឡើងឡើយ មានតែថយចុះចុះជារឿយ ៗ ។
បុរសខ្លាំងនឹកឃើញកម្មករដែលខ្លួនធ្លាប់បញ្ជាឲ្យសម្លាប់កាលពី ២០១៤ ក៏ប្រឹងយកចិត្តដើម្បីសន្លឹកឆ្នោត ប៉ុន្តែបែរជាលេចឮពាក្យចចាមអារ៉ាមថា កម្មករត្រៀមសងសឹកឆ្នាំ ២០១៨ ទៀត គិតទៅបុរសខ្លាំងហាក់ដូចជាអស់ច្រកដើរទៅមុខ ទើបកោះហៅទូតពីអាមេរិកនិងអ.ស.ប មកត្រៀមធ្វើបាតុកម្មប្រឆាំងសហរដ្ឋអាមេរិកបញ្ឆេះកំហឹងជាតិនិយមដូចឆ្នាំ ២០០៣ ដុតស្ថានទូត ថៃ ។
អវសាននៃរបបតេជោកំពុងតែខិតចូលមកជិតសន្សឹម ៗ ហើយដើម្បីជ្រាបច្បាស់ថា បុរសខ្លាំងខ្លាចរឿងអី សូមអានសំណួរ និង ចម្លើយដែលត្រូវបានស្ទង់មតិដោយក្រុមហ៊ុនបរទេសដូចខាងក្រោម
ព្រោះតែដឹងលទ្ធផលមុនដូច្នេះ បុរសខ្លាំងទើបសុខចិត្តបំពានច្បាប់ចាប់លោក កឹម សុខា ដាក់គុកដោយឥតអៀនខ្មាស ។