ក្រោយពីបែកធ្លាយរឿងស៉ីលុយកងទ័ព
និងជ្រើសរើសកងទ័ពមកលោក ចាប ភក្ដី និងជូ អេង
កោះប្រជុំនៅល្ងាចថ្ងៃទី ៤ តុលាពីម៉ោង ៥ រហូតដល់ម៉ោង ៨ យប់ ។
ចំណែកនៅព្រឹកថ្ងៃទី ៥ នេះប្រជុំធំ
ទាំងទាហានបេសកកម្មនិងក្នុងបន្ទាយ ៩១១ ទាំងអស់
ដើម្បីស្វែងរកមុខអ្នកដែលធ្វើឲ្យព័ត៌មានពុករលួយរបស់លោក ជូ អេង (បែកធ្លាយ)
បោកស៉ីលុយទាហានដែលចូលបម្រើ កងទ័ពម្នាក់ ២ ពាន់ដុល្លារទៅ ៣ ពាន់ដុល្លារនោះហើយ
ម្យ៉ាងទៀតក៏ត្រូវសើុបសួរអ្នកដែលថា ប្រើទាហានដូចទាសករនោះដែរ ។
បើប្រើទាហានឲ្យធ្វើបន្ទាយពួកគាត់រីករាយនិងធ្វើណាស់
ប៉ុន្តែពួកគាត់ប្រើទាហានឲ្យទៅធ្វើផ្ទះឲ្យគាត់(ចាប
ភក្ដីនៅកំពង់ចាប)ផ្ទះសំណាក់ កងទ័ព៩១១មិនពេញចិត្តឡើយ។
យ៉ាងណាៗខាងខ្ញុំមិនអាចស៉ុំការបំភ្លឺពីឧត្តមសេនីយ៍ ចាប ភក្ដីនិងលោកជូ
អេងបាននៅឡើយទេ
យើងខ្ញុំរីករាយនិងបំភ្លឺជូនអង្គភាពទ័ពឆ័ត្រយោងពិសេស ៩១១ គ្រប់ពេលវេលា៕