Views
នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៧ នេះ សម្តេចតេជោបានចេញធ្វើប្រជាភិថុតិជាមួយកម្មករកម្មការិនី និង និយោជិតជាង ១ ម៉ឺននាក់ព្រមទាំងមានការចែកលុយដល់កម្មករកម្មការិនីទាំងនោះផង ដែលទង្វើនេះចាត់ទុកថាជាការទិញទឹកចិត្តមុនការឃោសនាបោះឆ្នោត នៅពេលនោះ
សម្តេចតេជោថ្លែងចំអកឡកឡឺយឡើងថា ៖
« វាជាការដើរផ្ទុយមួយជាមួយនឹងសំណូមពរ និងការប្រកាសរបស់អគ្គរដ្ឋទូតអាមេរិកនៅ ទីក្រុងភ្នំពេញ អគ្គរដ្ឋទូតអាមេរិកកាលពីមុនភ្ជុំ បែរជាធ្វើការដាស់តឿនដល់ប្រជាជនអាមេរិកដែលមកប្រទេសកម្ពុជាសុំអោយមានការប្រុងប្រយ័ត្នពីសន្តិសុខ ប៉ុន្តែវាមិនបានកើតរឿងនេះនៅប្រទេសកម្ពុជាឯណា វាបែរជាទៅកើតនៅសហរដ្ឋអាមេរិកខ្លួនឯង វាហាក់ដូចជាការចំអកមួយទៅឯកអគ្គរដ្ឋទូតអាមេរិក » ។
ដំណើរធ្វើប្រជាភិថុតិនៅថ្ងៃនេះ សម្តេចបានថ្លែងពាក្យចំដែលជាច្រើនទាក់ទងនឹងបក្សប្រឆាំង ។
ខាងក្រោមនេះជាភស្តុតាងបង្ហាញថា សម្តេចតេជោចែកលុយដល់កម្មករ ទាំងកម្មករក៏ញញឹមញញែមរីករាយនឹងទទួលយកព្រោះត្រូវនឹងភាសិតថា
មនុស្សនឹងប្រាក់ យក្សនឹងសាច់ ត្រូវគ្នាប្រកាច់ ឲ្យប៉ុន្មានក៏យក៍ តែដល់ពេលបោះឆ្នោតគាំទ្រ គូសឲ្យបក្សផ្សេង ។
សូមទស្សនាវីដេអូ ៖ លោក ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅអាមេរិក ប្រុងប្រយ័ត្នក្រោយមានករណីបាញ់ប្រហារដ៏ព្រៃផ្សៃ
ប្រភព ៖ Grand New
#កម្ពុជាពិត #GN #លោកនាយករដ្ឋមន្ត្រីហ៊ុនសែន
Posted by កម្ពុជា ពិត on Wednesday, 4 October 2017
Pdach Kar
Wednesday, October 4, 2017