Views
ដោយសារតែគណបក្សប្រជាជនអស់ផ្លូវឈ្នះគណបក្សសង្រ្គោះជាតិដោយការបោះឆ្នោត នៅថ្ងៃនេះ ក្រសួងមហាផ្ទៃដែលជាឈ្នាន់អំណាចរបស់សម្តេចតេជោបានដាក់ពាក្យបណ្តឹងដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យមតិជាតិនិងអន្តរជាតិមានសេចក្តីហួសចិត្តយ៉ាងខ្លាំងដោយមិននឹកស្មានថា សម្តេចតេជោជ្រើសរើសដើរផ្លូវតែម្នាក់ឯង ព្រមជាមួួយនឹងសំឡេងថ្កោលទោសចម្រុះពីមហាជនជាង ៣ លានសំឡេងដែលគាំទ្រគណបក្សសង្រ្គោះជាតិ ក៏មានសកម្មជនល្បីល្បាញម្នាក់ដែរ នុះ គឺ លោក ឆាំ ឆានី ដែលតែងតែបង្ហោះព័តមានរសើបរបស់គណបក្សកាន់អំណាច ថ្ងៃនេះលោកបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះក្រសួងមហាផ្ទៃថា
ប្រកាសថ្កោលទោស
~~~
ខ្ញុំ ឆាំ ឆានី សូមថ្កោលទោសយ៉ាងដាច់អហង្ការ
ចំពោះក្រសួងមហាផ្ទៃនៃរបបម៉ាហ្វីយ៉ា ហ៊ុន សែន
ដែលបានប្តឹងរំលាយគណបក្សសង្គោះជាតិនៅថ្ងៃទី៦ តុលា ២០១៧ នេះ
តាមបណ្តឹងរបស់បក្សនយោបាយគ្មានអាសនៈក្នុងរដ្ឋសភាក្នុងហេតុផលនយោបាយ ។
តាមផ្លូវច្បាប់បើគណបក្សប្រឆាំង ត្រូវតុលាការរំលាយចោលនោះមានន័យថា
សភាទាំងមូលក៏ខុសច្បាប់ដែរ
ដែលទង្វើនេះគឺជាការរំលោភទាំងកំរោលទៅលើរដ្ឋធម្មនុញ្ញត្រង់មាត្រា៧៨ ដែលចែងថា
«នីតិរបស់រដ្ឋសភា មានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់
នៅពេលដែលរដ្ឋសភាថ្មី ស្បថចូលកាន់តំណែង។ រដ្ឋសភា
មិនអាចត្រូវបានរំលាយមុនផុតអាណត្តិ បានឡើយ
វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល
ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ»។
ដើម្បីជួយស្រោចស្រង់លទ្ធិប្រជាធិតេយ្យដ៏ក្មេងខ្ចីនៅកម្ពុជាឲ្យរស់រានបាន
និងការគោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសឲ្យបានត្រឹមត្រូវ
ខ្ញុំសូមអំពាវនាវដល់សហគមជាតិ អន្តរជាតិ
មេត្តាដាក់សម្ពាធឲ្យបានធ្ងន់ធ្ងរដល់របប ហ៊ុន សែន
ដើម្បីឲ្យរបបនេះទម្លាក់ចោលនូវការចោទប្រកាន់
និងបញ្ឈប់ជាបន្ទាន់នូវការធ្វើទុកបុកម្នេញមកលើបក្សប្រឆាំង អង្គការសង្គមសីវីល
សកម្មជនសិទ្ធិននុស្ស សារព៌មានឯករាជ្យនានានៅកម្ពុជាដោយឥតលក្ខណ្ឌ័ ។
ខ្ញុំក៏សូមអំពាវផងដែរ ដល់បងប្អូនជនរួមជាតិអ្នកគាំទ្រ CNRP
ទាំងក្នុងនិងក្រៅប្រទេស សូមបងប្អូនកុំតក់ស្លុត និងចុះញ៉ម
ចំពោះទង្វើដ៏គម្រក់របស់របប ហ៊ុន សែន
ដែលបានបំពានច្បាប់ធ្វើមកលើយើងនាពេកនេះឲ្យសោះ ។
បងប្អូនត្រូវចាំថា
ទោះជាគេធ្វើបាបយើងយ៉ាងណាក្តី បើស្មារតីនៃការរួបរួម
ប្តេជ្ញាចិត្តផ្លាស់ប្តូដោយសន្តិវិធីរបស់យើងនៅតែមានគឺយើងប្រាកដជាអាចជួយជាតិមាតុភូមិរបស់យើងបានជាក់ជាមិនខាន
៕
០៦ តុលា ២០១៧ ឆាំ ឆានី
ប្រភព :
Chham Chhany
ប្រកាសថ្កោលទោស
~~~
ខ្ញុំ ឆាំ ឆានី សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រសួងមហាផ្ទៃនៃរបបម៉ាហ្វីយ៉ា ហ៊ុន សែន ដែលបានប្តឹងរំលាយ...
Posted by Chham Chhany on Friday, 6 October 2017