Views
មិនថា ប្រទេសណា ឬរដ្ឋណានោះទេ កាលណាបើមន្ត្រី ខិតខំបម្រើរាស្ត្រដោយសុច្ចចិត្ត មិនជិះជាន់ និងកេងប្រវ័ណ្ឌលើកម្លាំងរាស្ត្រនោះ ប្រកដណាស់ថា រាស្ត្ររស់នៅក្នុងប្រទេសនោះ នឹងរស់នៅដោយក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយជាក់ជាពុំខាន។ ប៉ុន្តែបើផ្ទុយពីនេះ ប្រាដកណាស់ថា រាស្ត្រនឹងរស់នៅដោយក្តីលំបាក។ រាស្ត្រត្រូវការមន្ត្រីល្អ។ តើមន្ត្រីល្អ ត្រូវធ្វើដូចម្តេច?
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តល់នូវអនុសាសន៍ណែនាំ ចំនួន១១ចំណុច ជាតិជាមន្ត្រីល្អ៖
១. ជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ
២. កុំធ្វើជាមន្ត្រីជើង១០ ត្រូវធ្វើជាមន្ត្រីជើង២
៣. កុំធ្វើជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី១
៤. កុំធ្វើជាមន្ត្រីដែលមានជម្ងឺតួឯក
៥. កុំចាំការងាររត់មករកយើង យើងត្រូវរត់រកការងារ
៦. កុំប្រកាន់ឥរិយាបថ ជាន់ធាង កាប់មែក
៧. កុំប្រមាថ កុំធ្លោយ កុំបណ្តោយ កុំបំពាន កុំបាត់ម្ចាស់ការ
៨. ដាក់ខ្លួនឲ្យទាប ឬកពារឲ្យសុភាព មារយាទឲ្យខ្ពស់ កុំបាត់ម្ចាស់ការ
៩. ប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិ៤យ៉ាង៖
វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ
១០. អនុវត្តគោលការណ៍ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាលខ្លួនយើងឲ្យស្អាត
១១. កុំធ្វើជា មន្ត្រីធូរប្រឹង តឹងប្រាស ។
ប្រភព :
vayo