Views
រដូវឃោសនារកសំឡេងឆ្នោតមិនទាន់មកដល់ទេ ប៉ុន្តែគេសង្កេតឃើញសម្តេចតេជោចេញធ្វើប្រជាភិថុតិជារឿយ ៗ ដោយគ្មានអ្នកណា ឬ អង្គភាពណាហ៊ានប៉ះពាល់ ឬ ចាត់ការ ឬសូម្បីតែនិយាយដល់ក៏គ្មានដែរ ម្នាក់ ៗហាក់បាក់បបខ្លបខ្លាចបារមីសម្តេចតេជោគ្រប់ ៗ គ្នា ទោះបីដឹងថា សកម្មភាពដែលសម្តេចតេជោចេញធ្វើនោះជាអំពើខុសច្បាប់ការបោះឆ្នោតក៏ដោយ បើនិយាយពីគ.ជ.បវិញ រឹតតែហៅលែងឮ ត្បុលក្បាលមិនគិតគន់អ្វីឡើយ
បើថា គ.ជ.បចុះខ្លាចញញើត ចុះអង្គភាពប្រឆាំងអំពើពុករលួយដែលល្បីល្បាញខាងការបង្រ្កាបអំពើពុករលួយនោះនៅក្រហែងមេឃណាដែរ ម៉េចមិនឃើញចរលីលាមកមើលសកម្មភាពផ្តល់អំណោយរបស់សម្តេចតេជោផង
តើលុយកាក់ដែលសម្តេចតេជោជូនដល់កម្មករកម្មការិនីនោះបានមកពីណា ជាប្រាក់ខែសម្តេចផ្ទាល់ ឬ លុយជាតិ បើជាលុយជាតិ ម៉េចក៏អង្គភាពនៅព្រងើយកន្តើយមិនព្រមចាត់ការទៅ ។
មានម្ចាស់បណ្តាញសង្គមម្នាក់បានបញ្ចេញយោបល់ទាក់ទងនឹងការចែកអំណោយនេះថា
នៅព្រឹកនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនៅ
កោះពេជ្រ ប្រមាណជាង ៤០០០ នាក់ ដោយម្នាក់ៗត្រូវទទួលបានលុយ ១០ ម៉ឺនរៀល។ ចង់សួរទៅឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីឱប
យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា តើលុយសម្ដេចនាយករដ្ឋមន្ត្រីផ្ដល់ឲ្យបងប្អូនកម្មករម្នាក់១០ម៉ឺនរៀលនោះជាលុយជាតិ
,លុយប្រាក់ខែនាយករដ្ឋមន្ត្រីឬលុយពុករលួយលួចជាតិ បើគណបក្សសង្គ្រោះជាតិឬអង្គការសង្គមស៉ីវិលសុទ្ធតែចោទគេថាពុករលួយស៉ីសំណូក សូកប៉ានសាក្សីចាប់ពួកគាត់ដាក់គុក។
នេះជាប្រទេសរបស់ក្រុមបក្សពួកដែកចោរពុករលួយលួចជាតិឬយ៉ាងណា??៕ Ren Hok