Views
ក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលហើយនៅថ្ងៃទី៦
តុលា ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ចេញពីឆាកនយោបាយ
ក្រោយគណបក្សចំនួន២ បានស្នើមកក្រសួងឲ្យចាត់ការគណបក្សប្រឆាំង។
សារព័ត៌មានគាំទ្ររដ្ឋាភិបាលគឺស្ថាប័នហ្វ្រេសញូវ (Fresh News) បានស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយដែលមិនបញ្ជាក់ឈ្មោះថា
នៅព្រឹកថ្ងៃនេះក្រុមមេធាវីរបស់ក្រសួងនឹងប្ដឹងទៅតុលាការកំពូលដើម្បីរំលាយបក្សប្រឆាំង។
អាស៊ីសេរីមិនទាន់សុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោក ខៀវ សុភ័គ ភ្លាមៗបានទេនៅថ្ងៃទី៦ តុលា ដោយលោកមិនទទួលទូរស័ព្ទ
ហើយលោកឲ្យផ្ញើសារ តែលោកមិនទាន់ឆ្លើយតបដូចគ្នា។
អ្នកច្បាប់ និងអ្នកវិភាគនយោបាយ ថា
គ្មានច្បាប់ណាមួយអាចរំលាយគណបក្សប្រឆាំងបានទេ
ហើយការដែលគណបក្សចំនួនពីរ គឺគណបក្សហ៊្វុនស៊ិនប៉ិច
និងគណបក្សយុវជនកម្ពុជា
ដាក់ពាក្យប្ដឹងដើម្បីរំលាយគណបក្សប្រឆាំងនៅពេលនេះ
គ្រាន់តែជាឧបករណ៍នយោបាយ ដែលលោក ហ៊ុន សែន
រៀបចំឲ្យសំដែងនៅមុនពេលការប្រកួតនៅលើសង្វៀននយោបាយឆ្នាំ២០១៨
មកដល់តែប៉ុណ្ណោះ។
អ្នកច្បាប់ និងអ្នកវិភាគនយោបាយ ពន្យល់ថា
គណបក្សសង្គ្រោះជាតិ មិនអាចត្រូវតុលាការរំលាយបានទេ
ដោយសាររដ្ឋធម្មនុញ្ញបានចែងអំពីអាណត្តិសភាមានរយៈពេល៥ឆ្នាំ
បើសិនជា តុលាការរំលាយគណបក្សប្រឆាំងចោលមែន
គឺស្ថាប័នសភាទាំងមូលក៏រលាយដែរ
ហើយរដ្ឋាភិបាលនឹងក្លាយទៅជារដ្ឋាភិបាលមិនស្របច្បាប់ ។
ប្រភព :
អាស៊ីសេរី
Pdach Kar
Thursday, October 5, 2017