Views
ក្រោយពីវេបសាយផ្តាច់ការចុះផ្សាយព័តមានរឿងហូ សិទ្ធី ចង់ឲ្យកូនមន្រ្ទីខុទ្ទកាល័យនាយករដ្ឋមន្រ្តីរៀន Free ដោយមិនបាច់បង់លុយនៅមហាវិទ្យាល័យនានាមក ហូ សិទ្ធី ហាក់ធ្លាក់កូដយ៉ាងដំណំ ត្រូវក្រសែភ្នែកមហាជនមើលឃើញថាជាជនអំណាចនិយម មិនព្រមឲ្យកូន ៗ មន្រ្តីរៀនតាមច្បាប់ផ្ទៃក្នុងរបស់មហាវិទ្យាល័យនានាទេ ប៉ុន្តែបែរជាប្រើតំណែងប្រធានខុទ្ទកាល័យខ្ចីដៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាឲ្យជួយកៀបសង្កត់មហាវិទ្យាល័យនានាដើម្បីផ្តល់អាហារូបករណ៍ដល់កូនមន្រ្តីខុទ្ទកាល័យ ហើយឥឡូវនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាក្លាយជាអ្នករងគ្រោះពីអំណាចក្រៅច្បាប់នោះឲ្យក្រឡាស់សម្តីដើម្បីជួយដោះសាជំនួសលោក ហូ សិទ្ធី ដោយបានចេញលិខិតជាថ្មីវាយប្រហារមក ឆាំ ឆានី ថា ចុះផ្សាយព័តមានមិនពិត
សូមអានសេចក្តីបំភ្លឺរបស់ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាខាក្រោម
************************
សេចក្តីបំភ្លឺរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
~~~
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានបំភ្លឺចំពោះការចុះផ្សាយរបស់ខ្ញុំ ឆាំ ឆានី កាលពីម្សិលមិញ ០៤ តុលា ២០១៧ ដែលនៅក្នុងសេចក្តីបំភ្លឺនេះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានចោទថា ឆាំ ឆានី រិះគន់គ្មានមូលដ្ឋាន ។
ឆាំ ឆានី មានកិត្តិយស សូមជំរាបទៅសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាវិញថា សូមថ្នាក់ដឹកនាំសមាគមនេះបើកភ្នែកឲ្យធំ មើលលិខិតចុះថ្ងៃទី១៩ កញ្ញា ២០១៧ របស់ខ្លួនឲ្យច្បាស់ថាតើសមាគមអំពាវនាវឲ្យសាកលវិទ្យាល័យនានានៅកម្ពុជាផ្តល់អាហារូបករណ៍សំរាប់និស្សិតអាហារូបណ៍របស់ ហ៊ុន សែន ឬសំរាប់កូន និងក្មួយៗរបស់មន្ត្រីខុទ្ទកាល័យ ហ៊ុន សែន ?
លិខិតសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានសរសេរយ៉ាងច្បាស់ថា អាហារូបណ៍សំរាប់កូន ក្មួយរបស់មន្ត្រីខុទ្ទកាល័យ ហ៊ុន សែន ។ តើនេះមិនមែនបានន័យថា ហូ សិទ្ធី ប្រើអំណាចជានាយកខុទ្ទកាល័យគាបសង្កត់សាកលវិទ្យាល័យនានាឲ្យផ្តល់អាហារូបណ៍សំរាប់ក្រុមគ្រួសារ បក្សពួកមន្ត្រីខុទ្ទកាល័យ ហ៊ុន សែន ទេឬ ?
ឆាំ ឆានី ក៏សូមជម្រាបផងដែរថា ប្រសិនបើលិខិតចុះថ្ងៃទី ១៩ កញ្ញា ២០១៧ មានសរសេរថា សុំអាហារូបករណ៍សំរាប់ក្រុមនិស្សិតអាហារូបករណ៍របស់ ហ៊ុន សែន ដូចការអះអាងរបស់សារព៌តមានហ្វ្រេសញូ និងសមាគមនៅពេលនេះ ឆាំ ឆានី ទទួលយកបាន តែលិខិតចុះថ្ងៃទី១៩ កញ្ញា ២០១៧ មិនមានសរសេរដូចការអះអាងរបស់សមាគម និងសារព៌តមានហ្វ្រេសញូនៅពេលនេះទេ ដូច្នេះការបំភ្លឺរបស់សមាគមដែលថា ឆាំ ឆានី ចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះ ឆាំ ឆានី មិនអាចទទួលយកបានឡើយ ។ មូលដ្ឋានដែល ឆាំ ឆានី លើកមកនិយាយគឺខ្លឹមសារលិខិតចុះថ្ងៃទី១៩ កញ្ញា ២០១៧ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាហ្នឹងឯង ៕
ខាងក្រោមនេះជាលិខិតបំភ្លឺទាំងភ័យខ្លាចអំណាច ហូ សិទ្ធី របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
ហើយនេះជាលិខិតដែលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាចេញផ្សាយដោយមនសិការពិត
រស់នៅក្នុងសង្គមផ្តាច់ការយូរអង្វែង សូមកុំឆ្ងល់ កាលណាពួកផ្តាច់ការទាល់ច្រក គ្មានអ្វីដោះសា ក៏បកក្បាលវាយប្រហារអ្នករិះគន់វិញថា មិនពិត គ្មានមូលដ្ឋាន ឬថា លិខិតក្លែងក្លាយជាដើម ហើយមានមនុស្សជាច្រើនបានក្លាយជាជនរងគ្រោះដោយសារតែឆ្កែទាល់ច្រកនេះឯង ទម្លាប់ផ្តាច់ការនេះមានមកជាង ៤០ ឆ្នាំហើយ ល្មមដល់ពេលបញ្ចប់ទម្លាប់ផ្តាច់ការនេះចាប់ពីឆ្នាំ ២០១៨ នេះតទៅ ។
អានអត្ថបទទី ២ ៖
ហូ សិទ្ធី អស់ក្រឡាដើរ ប្រើ Fresh News វាយបក ឆាំ ឆានី ដែលផ្សាយរឿងប្រើអំណាចជាន់កដកស្លាបមហាវិទ្យាល័យនានា
អានអត្ថបទ ទី ១ ៖
ហូ សិទ្ធី ប្រើអំណាចប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីជាន់កដកស្លាបមហាវិទ្យាល័យនានា
ប្រភព :
Chham Chhany
Pdach Kar
Thursday, October 5, 2017