Views
ការរំលាយគណបក្សសង្រ្គោះជាតិ គឺស្រួលដូចជាត្រឡប់បាតដៃ។ ប៉ុន្តែមានការងារជាច្រើន ដែលគណបក្សកាន់អំណាច ក៏ដូចជារដ្ឋាភិបាលត្រូវធ្វើ។
ទី១) វិស័យវាយនភ័ណ្ឌ៖ កម្មករជាង ១ លាននាក់
កំពុងទទូលផលពីទីផ្សាពីបណ្តារប្រទេស ដែលគាំទ្រលិទ្ធិប្រជាធិបតេយ្យ។ ជាពិសេស
គឺបណ្តាប្រទេសដែលបានចុះហត្ថលេខាលើ សន្ធិសញ្ញាទីក្រុងប៉ារីស។
ត្រង់នេះក៏ឃើញថារដ្ឋាភិបាល បានបញ្ជូនពលករ ទៅក្រៅស្រុកជាបណ្តើរៗ
ហើយក៏ជម្រុញបន្ថែមទៀត។
ប៉ុន្តែត្រូវចាំថាមួយឆ្នាំកម្លាំងពលកម្មចូលទីផ្សារ
មានជាង ៣០ម៉ឺននាក់។ ដូច្នេះ រដ្ឋាភិបាល
ត្រូវបើកច្រកអន្តរជាតិឲ្យបានយ៉ាងតិច១០០ទៀត
ដើម្បីបញ្ជូនពលករទៅធ្វើការនៅ ក្រៅស្រុកឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យពូកគេ
នៅតវ៉ារឿងភាពអន់ឃ្លាននៅក្នុងស្រុក។
ទី២) វិស័យស្រូវអង្ករ៖ ការនាំចេញអង្ករទៅប្រទេសលោកខាងលិច ដែលមានជាង ៦០%
នៃការនាំចេញសរុប។ រដ្ឋាភិបាល គួរតែបង្វែរការនាំចេញនេះទៅចិនឲ្យបានច្រើន។
ឬថា៖ ចិនត្រូវទទូលយកទិន្នផលកសិកម្ម ស្ទើរតែទាំងអស់របស់ខ្មែរ
ចូលទៅឲ្យប្រជាជនចិនប្រើ ឬនាំចូលហើយ វ៉ៃផ្លាកយីហោ ជាផលិផលរបស់ចិន
ហើយបង្វែរទៅអ៊ឺរ៉ុប និងអាមេរិកវិញ។
ទំហំនៃការនាំចេញនេះ
ចិនត្រូវត្រៀមយ៉ាងតិច ១០ពាន់លានដុល្លាក្នុងមួយឆ្នាំ ដើម្បីជួយកម្ពុជា?
តើកម្ពុជាមានតម្លៃ១០ពាន់លានដុល្លា សម្រាប់ចិនទេ? សុភាសិតចិនមួយពោលថា៖
របស់ណាដែលលុយអាចទិញបានសុទ្ធតែជារបស់ថោក។ ត្រង់ចំណុចនេះ រដ្ឋាភិបាលខ្មែរ
បានចរចារបើកទីផ្សារ ការរកស៊ីជួញដូរបង្វែរទៅចិន រូចរាល់ហើយ។ ក៏ប៉ុន្តែ
ឈ្មួញអង្ករក្នុងស្រុក នៅតែគិតថា ការជូញដូរអង្ករទៅចិន បានកម្រៃតិចជាង
ការជូញដូរអង្ករទៅលោកខាងលិច។
ទី៣) វិស័យទេសចរណ៏៖ ពេលមានពាក្យសំដីគ្រោតគ្រាតជាមួយអាមេរិក
ស្ថានទួតអាមេរិចបានចេញសារមួយណែនាំ ប្រជាពលរដ្ឋរបស់ខ្លួន
ឲ្យប្រយ័ត្នប្រយែងបំផុត ក្នុងពេលមកទស្សនកិច្ច ឬមកទេសចរណ៏នៅកម្ពុជា។
សារនេះធ្វើឲ្យភ្ញៀវទេសចរណ៍ជាច្រើនមកពីអ៊ឺរ៉ុប
ដាក់ការពិចារណាខ្ពស់ក្នុងការមកដើរកម្សាន្តនៅស្រុកខ្មែរ។ ជាក់ស្តែង
បើតាមរបាយណ៍ការ របស់ក្រសួងទេសចរណ៍ គឺថាមានជាង៨០% គឺជាភ្ញៀវជនជាតិចិន។
សម្រាប់ខ្មែរ នរណាក៏ដោយឲ្យតែមកដល់ដីខ្មែរដោយស្របច្បាប់ យកលុយមកចាយនៅខ្មែរ
សុទ្ធតែជាភ្ញៀវរបស់ខ្មែរទាំងអស់ ក៏ប៉ុន្តែជនជាតិខ្មែរភាគច្រើន
ប្រហែលជាមានការពេញចិត្ត ចាយលុយដុល្លាជាងលុយយ៉ុន។
ទី៤) វិស័យធនាគារ និងហិរញ្ញវត្ថុ៖ ថ្វីត្បិតតែចិនជាអ្នកផ្តល់ជំនួយធំទី២
របស់កម្ពុជា ក៏ប៉ុន្តែចិនផ្តល់ឲ្យតែរដ្ឋាភិបាលប៉ុណ្ណោះ។
ចំពោះវិស័យហិរញ្ញវត្ថុ គឺមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីប្រទេសលោកខាងលិច
ដែលរួមមានធនាគាពិភពលោក និង សហរដ្ឋអាមេរិកផងដែរ។ ជាពិសេស
គឺអ្នកវិនិយោគទុនលើវិស័យធនាគារជាង ៧០% គឺជាមកលោកខាងលិច និង
ប្រទេសជាសមាជិកនៅសហគមន៏អឺរ៉ុប។
មិនត្រឹមតែជំនួយដល់រដ្ឋាភិបាលទេ គឺវិស័យហិរញ្ញវត្ថុទាំងមូល
គឺពឹងផ្អែកលើប្រាក់ដុល្លារ ហើយក៏មិនអាចអោយអ្នកវិនិយោគ ពីប្រទេសលោកខាងលិច
ដកខ្លួនទៅវិញដែរ។ កម្ពុជាត្រូវការយ៉ាងតិច៣០ឆ្នាំទៀត
ទើបអាចធ្វើឲ្យវិស័យធនាគារ និង ហិរញ្ញវត្ថុរបស់ខ្លួន មានឯករាជ្យ និង
អធិបតេយ្យភាពពេញលេញ។
សរុបជារូម កម្ពុជាត្រូវធ្វើការងារច្រើន ដើម្បីឈរជើងទៅឈ្លោះជាមួយលោកខាងលិច។ ការរំលាយគណបក្សសង្រ្គោះជាតិ គឺមានន័យថា
រំលាយសម្លេងពលរដ្ឋជិ ៣ លាននាក់ នៅរដ្ឋសភា ដែលជាស្ថាប័ននិតិបញ្ញតិ
ដែលនឹងនាំឲ្យប្រទេសកម្ពុជាឃ្លាតកាន់តែឆ្ងាយចេញពីគន្លងលទ្ធិប្រជាធិប្បតេយ្យ
សេរីពហុបក្ស ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាទីក្រុងប៉ារីស។
ហើយវាគឺជាកាតព្វកិច្ចរបស់ប្រទេសដែលជាហត្ថលេខី នៅទីក្រុងប៉ារីស
ត្រូវធ្វើសកម្មភាពដើម្បីបំពេញតួនាទីរបស់ខ្លួន
ដើម្បីទាញកម្ពុជាអោយមកដើរលើផ្លូវត្រូវវិញ។
ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងអាចធ្វើទៅបាន
ទៅតាមច្បាប់ដែលខ្លួនបានបង្កើតនោះនៅមានហេតុផលការពារខ្លះៗ។
តែបើហ៊ានតែចិត្តស្លុយ ទៅរំលាយបក្សដែលតំណាងឲ្យពលរដ្ឋជាង ៣ លាននាក់នោះ
គឺជារឿងផុយស្រួយមួយផ្សេងទៀត ៕
ប្រភព : ខ្ទមអុក