Views
និយាយពីគុកច្រវាក់នៅស្រុកខ្មែរ ហាក់ក្លាយជារឿងធម្មតាទៅហើយសម្រាប់អ្នករិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន បើនិយាយពីអ្នកនយោបាយជួរមុខវិញ សឹងក្លាយជាផ្ទះរបស់ពួកគេទៅហើយ នេះមិនមែនថាពួកគេមានកំហុសល្មើសសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យអ្វីទេ ប៉ុន្តែច្រើនតែរងគ្រោះដោយបទចោទប្រកាន់គ្មានមូលដ្ឋាននានា ហើយភាគច្រើនចេញពីរដ្ឋាភិបាលលោក ហ៊ុន សែន ករណីដូចជា លោក គឹម សុខ ត្រូវបានចាប់ដាក់គុកដោយគ្រាន់តែនិយាយបញ្ចេញមតិរឿងការសម្លាប់លោកបណ្ឌិត កែម ឡី លោក កឹម សុខានិយាយពីវិធីសាស្រ្តយកឈ្នះរបបផ្តាច់ការដោយអហិង្សា ប៉ុន្តែបែរជារងបទចោទថា ក្បត់ជាតិ ទៅវិញ ប៉ុន្តែរឿងនេះ នរណា ៗ ក៏ដឹងដែរថា លោក ហ៊ុន សែន លេងស្នៀតបង្រ្កាបបក្សប្រឆាំងមុនការបោះឆ្នោត ព្រោះមិនចង់មានគូប្រកួតដែលខ្លាំងជាងខ្លួនចូលរួម ទាំងនេះព្រោះតែមិនចង់បាត់បង់អំណាចដែលគ្រប់គ្រងមកជាង ៤០ ឆ្នាំ ។
លោក គឹម សុខ សរសេររៀបរាប់ពីការចាប់ខ្លួនលោក កឹម សុខា តាមរយៈលិខិតសំណេរដៃ ដូចខាងក្រោម ៖
Pdach Kar
Saturday, October 7, 2017